(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតមួយអបអរសាទរដល់ កម្មវិធីចលនានៃក្តីសង្ឃឹមលើកទី៦ និងពិធីប្រកាសគំនិតផ្ដួចផ្តើមបង្កើត «ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២»។

ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវការគាំទ្រ និងអបអរសាទរដល់អង្គការសហព័ន្ធសន្តិភាពសកលចំពោះការ រៀបចំ “កិច្ចប្រជុំកំពូលឆ្នាំ២០២១ ស្ដីពីសន្តិភាពនៅឧបទ្វីបកូរ៉េ” ក្នុងខែវិច្ឆិកា នាឆ្នាំនេះ។ ខ្ញុំសង្ឃឹមថា យើងនឹងអាចជួបគ្នាដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលនេះ។ ខ្ញុំសូមគូសបញ្ជាក់ថា ការជឿទុកចិត្តគ្នាគឺជាដើមទុនដ៏សំខាន់បំផុតនៅក្នុងដំណើរការនៃការ បង្កើតសន្តិភាព និងការផ្សះផ្សាជាតិ»។

សម្តេចបានបន្ថែមថា «ដើម្បីទទួលបានការជឿទុកចិត្តនេះ យើងត្រូវការកិច្ចសន្ទនាដ៏ ស្មោះត្រង់រវាងអ្នកពាក់ព័ន្ធផ្សេងៗគ្នា ទាំងរដ្ឋ ទាំងស្ថាប័នមិនមែនរដ្ឋ។ ខ្ញុំជឿជាក់ថា “ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២” ដោយផ្អែកលើប្រាជ្ញារួមគ្នា និងជំនាញរបស់អ្នក ជំនាញ ព្រមទាំងអ្នកអនុវត្តផ្ទាល់មកពីតំបន់ និងពិភពលោក នឹងផ្តល់នូវវិធីសាស្ត្ររួមថ្មីមួយ ឆ្ពោះទៅរក ការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។ យើងចាំបាច់ត្រូវទទួលស្គាល់ថាការបង្រួបបង្រួមឧបទ្វីបកូរ៉េដោយសន្តិវិធី គឺជាមូលដ្ឋានគ្រឹះ នៃសន្តិភាពនៅអាស៊ីបូព៌ា និងពិភពលោកទាំងមូល»។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ «យើងត្រូវលើកកម្ពស់វិធីសាស្ត្របែបពហុវិស័យ និងរួមគ្នាជាធ្លុងមួយ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ»៕

ខាងក្រោមនេះជាសារលិខិតសម្តេចតេជោ ហ៊ុន សែន៖