(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបញ្ចប់ការបិទខ្ទប់ភូមិលាបទង នៃឃុំកំពង់ចិនត្បូង ស្រុកស្ទោង ក្រោយបិទមួយរយៈដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ភូមិមួយនេះត្រូវអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១តទៅ៕

ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដកំពង់ធំ៖