(ឧត្ដរមានជ័យ)៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីករណីវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ទៀតដែលទើបរកឃើញ ជាពលករមកពីប្រទេសថៃ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្ដឧត្តរមានជ័យ បានបញ្ជាក់ឲ្យដឹងថា បុរសដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ ឈ្មោះ ហេង វីឡា អាយុ៣៥ឆ្នាំ មានទីលំនៅភូមិបាក់ព្រី ឃុំបឹងដោ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ បុរសរូបនេះបានធ្វើដំណើរមកពីប្រទេសថៃ នៅពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ តាមច្រកព្រំដែនអន្ដរជាតិអូស្មាច់៕