(សៀមរាប)៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ប្រកាសដល់អ្នកប្រកបរបរត់តាក់ស៊ី ម៉ូតូកង់បី ឬផាសអាប់ (Passapp) ដែលបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដូសលើកទី០១ កាលពីថ្ងៃទី២៩ ខែមេសា ត្រូវអញ្ជើញមកទទួលចាក់ដូសលើកទី០២ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ ជាកំហិត ព្រោះការចាក់នេះមានតែមួយថ្ងៃគត់។

នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ ហើយការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ត្រូវចាក់ចំនួន២លើក តាមការកំណត់របស់ក្រុមគ្រូពេទ្យ និងត្រូវភ្ជាប់ មកជាមួយនូវឯកសារ បញ្ជាក់អត្តសញ្ញាណ មានដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសៀវភៅ ស្នាក់នៅ ឬលិខិតឆ្លងដែន ដើម្បីយកមកពិនិត្យផ្ទៀងផ្ទាត់នៅពេលចុះឈ្មោះ និងនៅពេលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕