(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាលសម្រាប់ភូមិសាស្រ្តខេត្តព្រះសីហនុ លើទីតាំងមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយកំណត់ជាតំបន់លឿងទុំ តំបន់លឿង និងទីតាំងក្រហម។ នេះបើយោងតាមសេចក្តីសម្រេចដែល Fresh News ទទួលបាន។

វិធានការរដ្ឋបាលដែលត្រូវអនុវត្តក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវចាប់ផ្ដើមអនុវត្តសម្រាប់រយៈពេល ១៤ ថ្ងៃចាប់ពីម៉ោងសូន្យនៅថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១៕

សូមអានសេចក្តីសម្រេចខាងក្រោម៖