(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញពីលទ្ធផល នៃកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងប្រចាំឆ្នាំ២០២០ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ កិច្ចប្រជុំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាទំនាក់ទំនង។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន២រួមមាន៖
* ទី១៖ ពិនិត្យឡើងវិញនូវសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២០ និងទិសដៅសម្រាប់អនុវត្តបន្ដ
* ទី២៖ ពិនិត្យអំពីការចូលរួមចំណែករបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាមួយក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖