(អូស្ត្រាលី)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ចើញចូលទស្សនាសារមន្ទីជាតិអូស្ត្រាលី នាទីក្រុង Meibourne។

សារមន្ទីរជាតិអូស្ត្រាលី បង្កើតឡើងនៅឆ្នាំ១៩៥៦ ជាកន្លែងតាំងបង្ហាញនូវរូបចម្លាក់ វត្ថុបុរាណ គំនូរសិល្បៈយ៉ាងសំបូរបែប។

សូមបញ្ជាក់ថា សម្តេច ហេង សំរិន បានដឹកនាំប្រតិភូកម្ពុជា ធ្វើទស្សនកិច្ចរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមីនា ឆ្នាំ២០១៦ នៅប្រទេសអូស្ត្រាលី។ នៅថ្ងៃទី១៤ម្សិលមិញ សម្តេច ហេង សំរិន បានជួបសំណោះសំណាលជាមួយបងប្អូនខ្មែរ ដែលរស់នៅប្រទេសអូស្ត្រាលី។ ក្នុងដំណើរទស្សនកិច្ច ផ្លូវការនិងមិត្តភាពនោះ សម្តេច ហេង សំរិន គ្រោងនឹងជួបពិភាក្សាការងារ ជាមួយមន្ត្រីជាន់ខ្ពស់នៃព្រឹទ្ធសភា រដ្ឋសភា អូស្ត្រាលីផងដែរ៕