(ប៉េកាំង)៖ គណៈប្រតិភូយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលដឹកនាំដោយ លោក​ កែ​ ប៊ុនខៀង​ និងលោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នៅ​វេលាម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី១៥​ ខែមីនា ​ឆ្នាំ២០១៦ ​បានចូលជួបសម្តែងការគួសមជាមួយ លោក Song Toa​ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ​ នៃបក្សកុម្មុយនីស្ត​ចិន​ នាទីស្តីការក្រសួងទំនាក់ទំនងអន្តរជាតិ​ នៅរដ្ឋធានីប៉េកាំង​ សាធារណរដ្ឋប្រជាមានិត​ចិន។

​សេចក្តីរាយការណ៍ពីទីក្រុងប៉េកាំង​ បានឲ្យដឹងថា ក្នុងកិច្ចជំនួយសម្តែងការគួសមនេះ​ ភាគីចិនបានវាយតម្លៃខ្ពស់ អំពីការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

លើសពីនេះ ក្រោយបញ្ចប់ការជួបសំណេះសំណាល លោករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ ក៏បានរៀបចំពិធីលៀងសាយភោជន៍ ជូនក្រុមប្រតិភូយុវជនកម្ពុជាផងដែរ។

សូមជំរាបថា គណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលចំនួន៥៧រូប ដឹកនាំដោយលោក កែ ប៊ុនខៀង និងលោកបណ្ឌិត ហ៊ុន ម៉ាណែត បាននឹងកំពុងបំពេញទស្សនកិច្ចផ្លូវការរយៈពេល ១១ថ្ងៃរបស់ខ្លួន នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៣ ដល់២៣ ខែមីនា ឆ្នាំ២០១៦៕