(ភ្នំពេញ)៖ នៅវេលាម៉ោង៣៖០០នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បាននិងកំពុងប្រារព្ធពិធីបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសជូនមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ពិធីបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសនេះ ក៏មានការចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការចូលរួមពី នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ មេបញ្ជាការរង ឧត្តមសេនីយ៍ជាច្រើនរូបផងដែរ៕