(ភ្នំពេញ)៖ កម្លាំងនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលមូលដ្ឋាន ក្រោមការសម្រប​សម្រួលពីតំណាង អយ្យការអមសាលា​ដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាមជាង១០០នាក់ ក្នុងនោះស្រី១១នាក់ ដែលកំពុងបម្រើការងារនៅការដ្ឋាន​សំណង់ធនាគារវៀតណាម​ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា សម្រាប់ជនជាតិវៀតណាមទាំងនេះត្រូវបានយកទៅសួរនាំ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសួរនាំនិងពិនិត្យមើលឯកសាររស់នៅ និងធ្វើការរបស់ពួក​គេថាតើមានច្បាប់ដែរ ឬយ៉ាងណា៕