(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញមនុស្ស ២នាក់ទៀត ជាពលករមកពីប្រទេសថៃ ឆ្លងជំងឺកូវីដ-១៩។

យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ថា មនុស្ស២នាក់ដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ គឺជាពលករឆ្លងដែនមកពីប្រទេសថៃ ដោយម្នាក់ឆ្លងតាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ និងម្នាក់ទៀតឆ្លងតាមច្រកព្រំដែនចំបក់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងបញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១ នៅស្រុកជាំក្សាន្ត កាលពីថ្ងៃទី៧ ខែមិថុនា លុះថ្ងៃទី២០នេះ ត្រូវក្រុមគ្រូពេទ្យធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហាររកឃើញជំងឺកូវីដ១៩ ចំនួន ៥២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២០នាក់ និងកំពុងសម្រាកព្យាបាល ៣២នាក់ទៀត៕

ខាងក្រោមជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖