(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹងស្ដីពីការរកឃើញករណីអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦៩នាក់បន្ថែម ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងមានអ្នកជាសះស្បើយថ្មី ៨២នាក់ទៀតផងដែរ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២០ ខែមិថុនានេះ ខេត្តស្វាយរៀងបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១,៥០៥នាក់ហើយ ក្នុងនោះជាសះស្បើយ ១,០០៨នាក់ កំពុងស្រាកព្យាបាល ៤៨៧នាក់ ព្រមទាំងមានករណីស្លាប់ដោយសារជំងឺនេះ ១០នាក់ផងដែរ។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង៖