(ភ្នំពេញ​)៖ នៅថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៦ម្សិលមិញនេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៤​លើក​ ក្នុង​នោះ​យប់​១​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១​នាក់​ រង​របួសធ្ងន់​៥​នាក់​ (​ប្រុស​)​ និង​របួសស្រាល​២​នាក់​ (​ប្រុស​) នេះបើយោងតាម ការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ​។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៤​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​៧​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៤​គ្រឿង​ រថយន្ត​ធុន​ធំ​ចំនួន​១​គ្រឿង​,​ រថយន្ត​ធុន​តូច​២​គ្រឿង​,​ ថ្មើរជើង​ ១​នាក់​ ហើយមូលហេតុ​ដែល​បណ្តាល​ ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មានល្មើស​ល្បឿន​០​លើក​,​ បត់​គ្រោះថ្នាក់​១​លើក​,​ ប្រជែង​១​លើក​,​ មិន​ប្រកាន់​ស្តាំ​១​លើក​,​ ងងុយដេក​១​លើក​ (​ស្លាប់​១​នាក់​)​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ២​នាក់​ (​យប់​២​នាក់​)​ ។

នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៦ម្សិលមិញនេះផងដែរ​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ៧,២៤៦​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ៣,០៦៦​គ្រឿង​ ពិន័យ​សរុប​ ៤,១៨០​គ្រឿង​ ៕