(ភ្នំពេញ)៖ អគ្គិភ័យដែលឆាបឆេះ នៅកន្លែងយានដ្ឋានជួសជុល រថយន្តមួយកន្លែង ស្ថិតនៅតាមផ្លូវ២១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក នៅវេលាម៉ោងប្រមាណ ៣៖៣០នាទីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ បានរលត់ទាំងស្រុងហើយ ក្រោយពីមានរថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿង បានចេញទៅជួយបាញ់ពន្លត់។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ករណីនេះបានបំផ្លាញរថយន្ត Camry មួយគ្រឿង របស់ភ្ញៀវដែលយកទៅជួសជុល ចង់ដូរពីការប្រើសាំងមកហ្គាស ស្រាប់តែជាងកំពុងផ្សានោះ បែកធុងសាំងបណ្តាលឲ្យ ចេញជាអណ្តាតភ្លើង បង្កជាគ្រោះអគ្គិភ័យតែម្តង។ ភ្លាមៗនេះរថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿង បានចេញទៅជួយអន្តរាគមន៍ តែបាញ់អស់៣គ្រឿងរលត់ទៅវិញ។ យ៉ាងណាក៏ដោយ គ្រោះអគ្គិភ័យនេះមិនធ្វើឲ្យរងគ្រោះថ្នាក់​ ដល់ប្រជាពលរដ្ឋ ណាម្នាក់ណានោះឡើយ។ សម្រាប់ករណីនេះដែរ គេមិនទាន់ដឹងថា តើម្ចាស់យានដ្ឋានជួសជុលរថយន្តខាងលើ នឹងចេញសំណងប៉ុន្មានដល់ម្ចាស់រថយន្តនោះទេ៕

BREAKING NEWS: អគ្គិភ័យកំពុងឆេះកន្លែងជួសជុលរថយន្តមួយកន្លែង នៅខណ្ឌទួលគោក

Posted by Fresh News on Friday, March 18, 2016