(ភ្នំពេញ)៖ ជាការយកចិត្តទុកដាក់ ក៏ដូចជាការថ្លែងអំណរគុណ និងលើកទឹកចិត្តចំពោះបុគ្គលិក ដែលបានខិតខំប្រឹងប្រែងបំរើ ការងារភោជនីយដ្ឋាន វ័ន ម៉រ បានរៀបចំពីធីជប់លៀង យ៉ាងឱឡារិក ដោយមានការចែកជូនកាតាបដ៏ស្រស់ស្អាត ជាកាដូអនុស្សាវរីយ៍ជូន ដល់បុគ្គលិកនិងដៃគូ​ជំនួញទាំងអស់ ដែលបានអញ្ជើញចូលរួម។

ក្នុងឱកាសនោះ​លោកស្រី ជឹង សុគន្ធាវី និងគណៈគ្រប់គ្រង បានផ្ដល់កិត្តិយសចាប់រង្វាន់ម៉ូតូ Honda ចំនួន២គ្រឿង កង់ចំនួន១១រង្វាន់ និងរង្វាន់ផ្សេងៗជាច្រើនមុខទៀត ជាង១០០រង្វាន់។ លើសពីការចាប់រង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់នេះហើយ ក៏មានការសម្ដែងរឿងកំប្លែងការប្រឡងចម្រៀង និងលេង Game មិត្តភាពយ៉ាងសប្បាយរីករាយ ជាមួយក្រុមគ្រូសារ វ័ន ម៉រ ផងដែរ។

បន្ទាប់ពីការញ៉ាំអាហារ ទស្សនាការសម្ដែងសិល្បៈផ្សេងៗ ព្រមទាំងការចាប់រង្វាន់ជាច្រើន សន្ធឹកសន្ធាប់រួចមកគ្រួសារ ដ៏កក់ក្ដៅ វ័ន ម៉រ បានរាំសប្បាយជាមួយគ្នា រហូតដល់បិទកម្មវិធី។ គ្រួសារ វ័ន ម៉រ នឹងរីកស្រស់បំព្រង ជាមួយគ្នាជារៀងរហូត។

អាសយដ្ឋានផ្ទះលេខ37 Street 315 Beung Kok II, Toul Kork, Phnom Penh ,Facebook: www.facebook.com/onemorerestaurant
Phone: (+855) 23 888 555 (+855) 23 888 222៕