(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្ន មជ្ឈមណ្ឌលបណ្តុះបណ្តាល បើកបររថយន្តធុនធ្ងន់ និងប្រឡងយកបណ្ណបើកបរជនបរទេស ដែលមានទីតាំងនៅ ខណ្ឌព្រែកព្នៅ តាមបណ្តោយផ្លូវជាតិលេខ៥ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

ការប្រកាសផ្អាកនេះ ធ្វើឡើងដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕