(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់ សំប៉ែតដូចចេកចៀននៅកណ្តាលផ្លូវ ក្រោយពីរថយន្តកុងតឺន័រមួយគ្រឿង​ របស់ក្រុមហ៊ុនដឹកជញ្ជូន «សូងួន» បើកបុក និងកិន នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់រលួស ខណ្ឌដង្កោ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Wave S ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AC-8311 តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ក្រោយកើតហេតុរថយន្តបង្ក បានបើករត់ តែកម្លាំងសមត្ថកិច្ច បានដេញតាមដល់ផ្លូវជាតិលេខ២ ទល់មុខរោងសិប្បកម្មផលិតម៉ាស៊ីនសម្ងួតគ្រាប់ធម្មជាតិ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស។ សម្រាប់ម៉ូតូរបស់ជនរងគ្រោះ និងរថយន្តបង្កត្រូវ បានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕