(ភ្នំពេញ)៖ រថយន្ត Rolls-Royce ម៉ូដែល Ghost តួវែង ស៊េរី KoChaMongkol ដែលមានតែមួយគ្រឿងគត់ក្នុងលោក បានបង្ហាញខ្លួនក្នុងពិព័រណ៍រថយន្តអន្តរជាតិ ក្រុងបាងកកលើកទី៣៧ ហើយនេះជារថយន្តដែលច្នៃពិសេសបែប Bespoke ដំបូងគេ ដើម្បីជាការអបអរដល់ប្រទេសថៃ។

នេះក៏ជាលើកដំបូងផងដែរ សម្រាប់ការបង្ហាញជាសាធារណៈនៃរថយន្ត ម៉ូដែល Dawn ក្នុងប្រទេសថៃ ដែលជាប្រភេទរថយន្តបើកដំបូល មហាប្រណីតម៉ូដែលថ្មីមួយទៀតរបស់ Rolls-Royce។

ក្រុមហ៊ុនរថយន្ត Rolls-Royce បង្ហាញនូវកម្មវិធីច្នៃកុម្ម៉ង់រថយន្តបែប Bespoke នៅបញ្ជរតាំងពិព័រណ៍ធំបំផុត របស់ក្រុមហ៊ុនដែលមានរថយន្ត៧គ្រឿង ហើយក៏បានបង្ហាញនូវរថយន្តមហាប្រណីត ដែលបានរចនាឡើងយ៉ាងពិសេស គឺរថយន្តស៊េរី KoChaMongkol ក្នុងកម្មវិធីពិព័រណ៍រថយន្ត​ អន្តរជាតិក្រុងបាងកក លើកទី៣៧។ ការដាក់ឈ្មោះ និងការរចនានៃរថយន្តនេះ គឺដើម្បីអបអរដល់វប្បធម៌នៃប្រទេសថៃ។

រថយន្តពិសេសដែលមានតែមួយគ្រឿងនេះ គឺផលិតឡើងដោយចេញពីការសហការ រវាងក្រុមការងារនៅឯ Goodwood ជារោងចក្រផលិតរថយន្ត Rolls-Royce និងភ្នាក់ងារចែកចាយផ្លូវការរបស់រថយន្ត Rolls-Royceប្រចាំប្រទេសថៃ គឺ Rolls-Royce Motor Cars Bangkok ក៏ដូចជា ជាមួយនឹងនាយកដ្ឋានវិចិត្រសិល្បៈ របស់ប្រទេសថៃ៕