(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍​គួរឲ្យរន្ធត់មួយបានកើតឡើង នៅម៉ោង៥៖៣០នាទី ល្ងាចថ្ងៃទី២២ ខែមីនានេះ ដោយប្តីប្រពន្ធពីរនាក់ បានជិះម៉ូតូឌុបគ្នាលើផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យ ក៏ត្រូវរថយន្តដឹកដីធុនធំមួយគ្រឿង បុកកិនបុរសជាប្តីស្លាប់ យ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាម នៅនឹងកន្លែងកើតហេតុ។

សេចក្តីរាយការណ៍បានឲ្យដឹងថា មុនកើតហេតុគេបានឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក​ Wave  ដោយមានឌុបប្រពន្ធផង​ លុះជិះដល់ចំណុចកើតហេតុ មិនដឹងយ៉ាងមិនបានធ្វើឲ្យរថយន្ត​ ជ្រុលទៅបុក និងកិនបណ្តាលស្លាប់ភ្លាមៗ ចោលប្រពន្ធ​យ៉ាងអណោចអធ័ម​។

ក្រោយកើតហេតុសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​ ។ ចំណេកវត្ថុតាងទាំងពីរ ត្រូវខាងការិយាល័យជំនាញ ចុះមកវាស់វែងនិងស្ទួចយកទៅរក្សាទុក នៅស្នងការក្រុងភ្នំពេញ​ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕