(បន្ទាយមានជ័យ​)៖​​ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានចាប់ក្រុមចោរលួច​​ និងកាច់ករម៉ូតូយ៉ាងសកម្ម នៅជាយដែន​៥នាក់​ បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី ២២​ ខែមីនា​​ ឆ្នាំ២០១៦​។

​​​​លោក ជា​ ដា​ មេបញ្ជាការអាវុធក្រុងប៉ោយប៉ែត បានឲ្យដឹងថា​ ជនសង្ស័យទាំងនេះ ត្រូវបាកកម្លាំងជំនាញ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួន ក្នុងនោះមាន​ជនសង្ស័យ​៣នាក់ ពាក់ព័ន្ធ​ករណី លួច និងកាច់ករម៉ូតូ (មានស្ថា​នទំងន់ទោស) រួមមានទី១ -ឈ្មោះ លីវ ស្វិត ភេទ​ប្រុស អាយុ១៦ឆ្នាំ ទីលំនៅពុំពិតប្រាកដ, ទី២ -ឈ្មោះ ទូចសុ ក្រឹត  (ហៅសុផលឬប៉ាវ) ភេទ​ប្រុស អាយុ៣៦ឆ្នាំ ទីលំនៅពុំពិតប្រាកដ និងទី៣​-ឈ្មោះ វ៉ាន់ ធៃ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅ ភូមិក្បាលកោះ សង្កាត់ -ក្រុងប៉ោយប៉ែត។

ដោយឡែក ជនសង្ស័យ២​នាក់ទៀត  ករណីទទួលផលចោរកម្ម​ ទី១ ឈ្មោះ ផុន សុផន ភេទប្រុស អាយុ៣៦ ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត​ និងទី២​- ឈ្មោះ​ផុន ប៊ុន ធឿន​ ​ភេទប្រុស អាយុ អាយុ២៩ ឆ្នាំ រស់នៅភូមិក្បាលស្ពាន១​ សង្កាត់- ក្រុងប៉ោយប៉ែត ។

ក្នុងនោះសមត្ថកិច្ចអាវុធហត្ថក្រុង​ដកហូតវត្ថុតាងរួមមាន១- ម៉ូ​តូ ម៉ាក​​ឃ្លីកពណ៌ ក្រហម​ គ្មានស្លាកលេខ, ២- ម៉ូតូ ម៉ាកឃ្លីក ពណ៌​សរ គ្មានស្លាកលេខ ៣- ម៉ូតូ ម៉ាកឃ្លីក ពណ៌​សរ គ្មានស្លាកលេខ និង​៤- ម៉ូតូ ម៉ាកស្គុបពី ពណ៌​ផ្កាឈូក គ្មានស្លាកលេខ។

​មកដល់ពេលនេះ​កម្លាំងអហក្រុងប៉ោយប៉ែត​បញ្ជួនជនសង្ស័យ​​ខាងលើ​ រួមទាំងវត្ថុតាង​ទៅកាន់អាវុធហត្ថខេត្តចាត់​ការតាមផ្លូវច្បាប់៕