(ព្រះសីហនុ)៖ កម្លាំងនគរបាលល្បាត ខេត្តព្រះសីហនុ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅវេលាម៉ោងជាង៤ទាបភ្លឺ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ របស់ប្រជាពលរដ្ឋ ស្ថិតនៅក្រុម៣៥ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សំ សុខា អាយុ៣០ឆ្នាំ មុខរបបនេសាទ មានទីលំនៅ ភូមិគគីរ ឃុំបិត ត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

នៅពេលនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕