(បន្ទាយមានជ័យ)៖ កំលាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត ចុះធ្វើប្រតិបត្តិការបង្ក្រាបឃាត់ខ្លួន​ ជនសង្ស័យម្នាក់ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ស្ថិតចំណុចភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយដកហូតវត្ថុតាងថ្នាំញៀន ប្រភេទយ៉ាម៉ាចំនួន១៣គ្រាប់។

លោក ស ប៊ុនសឿង មេបញ្ជាការរងអាវុធហត្ថខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមីនានេះ ថា ជនសង្ស័យដែលឃាត់នោះគឺមានឈ្មោះ ម៉េង ចេក អាយុ២១ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់- ក្រុងប៉ោយប៉ែត។ លោកបន្តថា ក្រោយពីធ្វើការសាកសួររបស់សមត្ថកិច្ចជំនាញរួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានជួញដូរគ្រឿងញៀននេះ ពិតប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ច ជនសង្ស័យនិងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដាក់ទោសតាមផ្លូវច្បាប់៕