ប្រព័ន្ធសុវត្ថិភាពដែលបំពាក់នៅលើរថយន្ត គឺជាប្រការដ៏សំខាន់មួយ ដែលយើងគួរចំណាយពេលវេលាពិចារណា មុននឹងសម្រេចចិត្តទិញរថយន្ត។ យ៉ាងណាមិញ រថយន្ត Ford Everest ស៊េរីថ្មី 2016 ត្រូវបានផលិតឡើង ដោយមានបំពាក់ប្រព័ន្ធសុវត្ថិភាពខ្ពស់ ដែលផ្តោតជាសំខាន់ទៅលើការ ផ្តល់ជូននូវការធានាសុវត្ថិភាព សម្រាប់អ្នកបើកបរ និងអ្នកធ្វើដំណើរផងដែរ ក៏ដូចជាជំនះគ្រប់ឧបសគ្គ នៃការបើកបរគ្រប់ស្ថានភាពផ្លូវផងដែរ។

ដូចនេះសូមពិនិត្យមើលប្រព័ន្ធសុវត្ថិភាព ដែលបំពាក់នៅលើរថយន្ត Ford Everest 2016ខាងក្រោមនេះទាំងអស់គ្នា៖

1. ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយរថយន្ត (Blind Spot Information System & Cross Traffic Alert)

2. ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Semi-Auto Parallel Park Assist)

3. ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Forward Collision Warning)

4. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង(Driver Alert System)

5. ប្រព័ន្ធទប់លំនឹងរថយន្ត (Electronic Stability Program)ដែលមានមុខងារយ៉ាងសំខាន់ក្នុងការទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់

6. ប្រព័ន្ធកំណត់គំលាតសុវត្ថិភាព និងបន្ថយល្បឿនដោយស្វ័យប្រវត្តិតាមល្បឿនរថយន្តខាងមុខ (Adaptive Cruise Control)

7. ប្រព័ន្ធជំនួយលើចង្កូតនិងរំលឹក ឲ្យអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ (Lane Departure Warning and Lane Keeping System)