(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីសម្រេចមួយ ស្តីពីការកែសម្រួលបញ្ជីថ្លៃលក់អគ្គិសនី របស់អគ្គិសនីកម្ពុជា សម្រាប់ការលក់អគ្គិសនីពីអនុស្ថានីយ៍ និងពីបណ្តាញបញ្ជូនរង ដែលយកប្រពភចេញពីបណ្តាញជាតិ របស់អគ្គិសនីកម្ពុជា។

- តម្លៃ 0.1246 $US/kWh សម្រាប់អ្នកកាន់អជ្ញាបណ្ណ និងអ្នកប្រើប្រាស់អគ្គិសនី ដុំ ដែលបានភ្ជាប់ចរន្តអគ្គិសនី ពីទ្វារចរន្តតង់ស្យុងខ្ពស់ HV របស់អនុស្ថានីយ៍បណ្តាញជាតិ

-តម្លៃ 0.1260 $US/kWh សម្រាប់អ្នកកាន់អាជ្ញាបណ្ណ និងអ្នកប្រើប្រាស់អគ្គិសនីដុំ ដែលបានភា្ជប់ចរន្តអគ្គិសនី ពីទ្វារចរន្តតង់ស្យុងមធ្យម MV របស់អនុស្ថានីយបណ្ដាញជាតិ

-តម្លៃ0.1470$US/kWh សម្រាប់អ្នកកាន់អាជ្ញាបណ្ណបញ្ជូនរង ឬអ្នកកាន់អាជ្ញាបណ្ណចែកចាយ ដែលទិញប្រភពអគ្គិសនីពីបណ្ដាបញ្ចូនរង របស់អគ្គិសនីកម្ពុជា ដែលយកប្រភពអគ្គិសនីពីបណ្ដាញជាតិ

-តម្លៃ 0,1520$US/kWh សម្រាប់អ្នកកាន់អាជ្ញាបណ្ណចែកចាយ ដែលទិញប្រភពអគ្គិសនី ពីបណ្ដាបញ្ចូនរងរបស់អគ្គិសនីកម្ពុជាដែរ ប៉ុន្ដែទិញតាមនាឡិកាស្ទង់ LV ក្រោមត្រង់ស្វូ MV/LV និងបានវិនិយោគដាក់ត្រង់ស្វូ នាឡិកា LV​និងឌីស្យុងទ័ររួម LV ដោយខ្លួនឯង

-តម្លៃ 0,1612$US/kWh សម្រាប់អ្នកកាន់អាជ្ញាបណ្ណចែកចាយ ដែលទិញប្រភពអគ្គិសនីពីបណ្ដា បញ្ចូនរងរបស់អគ្គិសនីកម្ពុជាដែរ ប៉ុន្ដែទិញតាមនាឡិកាស្ទង់ LV​ និងឌីស្យុងទ័ររួម LV ក្រោមត្រង់ស្វូ MV/LV ដែលបានវិនិយោគដោយអគ្គិសនីកម្ពុជា

-តម្លៃ 0,1675​$US/kWh សម្រាប់អ្នកប្រើប្រាស់អគ្គិសនី ដែលបានទិញអគ្គិសនី​ ពីបណ្ដាញបញ្ជូនរងរបស់អគ្គិសនីកម្ពុជា ដែលយកប្រភពអគ្គិសនីពីបណ្ដាញជាតិ តាមនាឡិកាស្ទង់ MV (លើកលែងតែពីបណ្ដាញដែលឋិត នៅក្នុងតំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ និងតាខ្មៅ)