(​ព្រុច​សែ​ល​)៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​កណ្ដាល​ទីក្រុង​ព្រុច​សែ​ល ប្រទេស​ប៊ែលហ្សិក ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ក្រុម​កម្លាំង​ជំនាញ​ចេញ​ប្រតិបត្តិ​ការឆែកឆេ និង​ស៊ើបអង្កេត​នៅ​ជុំវិញ​ទីក្រុង​ព្រុច​សែ​ល នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន BBC នៅ​មុន​នេះ​បន្ដិច នា​ថ្ងៃ​ទី​២៣ ខែ​មីនា​។​

​ប៉ូលិស​បាន​បញ្ជាក់ថា ជនសង្ស័យ​ម្នាក់​ក្នុងចំណោម ៣​នាក់ ដែល​ត្រូវបាន​ថត​ដោយ​កាមេរ៉ា CCTV ក្នុង​អាកាសយានដ្ឋាន មានឈ្មោះ​ថា Najim Laachraoui ត្រូវបាន​ចាប់ខ្លួន និង​កំពុងតែធ្វើការ​ស៊ើបសួរ ខណៈ​ដែល​ជនសង្ស័យ​ពីរ​នាក់​ទៀត ត្រូវបាន​គេ​ដឹងថា ជា​បងប្អូន​នឹង​គ្នា មានឈ្មោះ​ថា Khalid និង Brahim el-Bakraoui​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា​ម្សិលមិញ​នេះ មាន​ករណី​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​អាកាសយានដ្ឋាន និង​នៅ​ចំណត​រថភ្លើង​ក្រោម​ដី ក្នុង​ទីក្រុង​ព្រុច​សែ​ល ដែល​បណ្ដាលឲ្យ​មនុស្ស ៣៤​នាក់​ស្លាប់ និង​២៥០​នាក់​រងរបួស ហើយ​​ករណីនេះ ត្រូវបាន​ក្រុម ISIS អះអាងថា ជា​ទង្វើ​របស់​ខ្លួន​៕​