(ភ្នំពេញ)៖ ករណីគ្រោះអគ្គិភ័យមួយ បានកើតឡើងនៅម៉ោង ៥៖៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ​ដោយបានលេបត្របាក់ស្ទើរទាំងស្រុង ផ្ទះលក់គ្រឿងបន្លាស់ រថយន្តមួយកន្លែង ស្ថិតនៅចំណុចក្បែរស្ថានីយសាំងកាល់តិច ទល់មុខមន្ទីរពេទ្យកាល់ម៉ែត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សាក្សីឃើញហេតុការណ៍នេះ បានឲ្យដឹងថា ដំបូងឡើងគេសង្កេតឃើញមានផ្សែងខ្មួរខ្មាញ់ ហុយចេញពីផ្ទះលក់បន្លាស់គ្រឿងបន្លាស់ រថយន្តខាងលើ លុះមួយសន្ទុះក្រោយមក ស្រាប់តែម្ចាស់ផ្ទះបាននាំគ្នារត់ចេញមកក្រៅ ដោយសភាពភ័យស្លន់ស្លោរ ស្រែកឆោរឡោរឲ្យគេឯងជួយ។ ក្រោយមកទៀត ស្រាប់តែមានជាអណ្តាតភ្លើងឆាបឆេះ ឡើងយ៉ាងសន្ធោរសន្ធៅតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋក្បែរនោះជួយយកទឹកជះ ប៉ុន្តែមិនអាចជួយបាន ក៏រាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន និងក្រុមរថយន្តពន្លត់អគ្គីភ័យឲ្យចុះអន្តរាគមន៍។

សេចក្តីរាយការណ៍បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីការឆេះនេះ រថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៩គ្រឿង បានមកជួយអន្តរាគមន៍ បាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង ដើម្បីកុំឲ្យឆេះរាលដាលដល់លំនៅដ្ឋាននៅក្បែរនោះ។

សមត្ថកិច្ចសូមបញ្ជាក់ថា ការឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តនេះ គឺប្រើប្រាស់រថយន្តបាញ់ទឹកអស់៥គ្រឿង និងប្រើប្រាស់ពេលវេលាជាងកន្លះម៉ោង ទើបអាចទប់ស្កាត់អណ្តាតភ្លើងឲ្យរលត់ទាំងស្រុង ហើយមូលហេតុនៃការឆេះនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕

ផ្ទះលក់គ្រឿងបន្លាស់ និងសម្ភារតុបតែងរថយន្តមួយកន្លែង នៅមុខមន្ទីរពេទ្យកាល់ម៉ែត្រ ត្រូវអគ្គិភ័យលេបត្របាក់ (Video inside)៖ ករណីគ្រោះអគ្គិភ័យមួយ បានកើតឡើងនៅម៉ោង ៥៖៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ដោយបានលេបត្របាក់ស្ទើរទាំងស្រុង ផ្ទះលក់គ្រឿងបន្លាស់ រថយន្តមួយកន្លែង ស្ថិតនៅចំណុចក្បែរការ៉ាស់សាំងកាល់តិច ទល់មុខមន្ទីរពេទ្យកាល់ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

Posted by Fresh News Photo on Thursday, March 24, 2016