(ភ្នំពេញ)៖ ឧត្តមសេនីយឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ និងសង្កាត់ទួលសង្កែទី១ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ បានឧបត្ថម្ភថវិកាដល់លោកស្រី រាជ ផាវឿន ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ ដើម្បីបន្តឧបត្ថម្ភដល់កងកម្លាំងសណ្ដាប់ធ្នាប់សង្កាត់ ចំនួន១៦នាក់ ក្នុងការលើកទឹកចិត្ត ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ទាំងការរៀបចំសណ្ដាប់ធ្នាប់ ពិសេសការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព បម្រើជូនប្រជាពលរដ្ឋ។

តំណាងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងតំណាងឱ្យកម្លាំងសណ្ដាប់សង្កាត់ទាំង១៦នាក់, លោកស្រី រាជ ផាវឿន ក្នុងនាមចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ សូមគោរពថ្លែងអំណរអរគុណយ៉ាងក្រៃលែងផងដែរចំពោះ ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ និងសង្កាត់ទួលសង្កែទី១ ព្រមទាំងក្រុមគ្រួសារ៕