(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើរការ ជាបណ្តោះអាសន្ននូវមណ្ឌលផ្តល់សេវាសាធារណៈ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតនៅតាមបណ្តោយផ្លូវ ជា សុផារ៉ា រយៈពេល២សប្តាហ៍។

យោងតាម Facebook ផ្លូវការរបស់របស់ខ្លួន ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា ការផ្អាកដំណើរការជាបណ្តោះអាសន្ន មណ្ឌលផ្តល់សេវាសាធារណៈនៅទីស្តីការក្រសួងនេះ គិតចាប់ពីថ្ងៃ០២ ខែសីហា រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕