(​ប៉ារីស​)៖ មនុស្ស​១២​នាក់​បាន​ស្លាប់ បន្ទាប់​ពី​រថយន្តក្រុង​ធុន​តូច​មួយ​គ្រឿង​ដែល​ពួកគេ​ជិះ​បាន​បុក​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​ទៀត ក្នុង​តំបន់ Allier ភាគ​កណ្តាល​ប្រទេស​បារាំង​តែម្តង​។ នេះ​បើ​តាម​សារព័ត៌មាន​ស៊ិន​ហួរ ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៥ ខែ​មីនា ឆ្នាំ​២០១៥​នេះ​។

​រថយន្តក្រុង​ធុន​តូច​នេះ បាន​និង​កំពុង​ធ្វើដំណើ​រ ចេញពី​ប្រទេស​ស្វីស ទៅកាន់​ប្រទេស​ព័រ​ទុយ​ហ្គាល់ ដោយ​ឆ្លងកាត់​ប្រទេស​បារាំង​នៅ​ពេល​ហេតុការណ៍​គ្រោះថ្នាក់​កើតឡើង ជិត​ពេល​ពាក់កណ្តាល​អាធា​ត្រ​ឈានចូល​ថ្ងៃ​សុក្រ​។ របាយការណ៍​ពី​មន្ត្រី​ក្នុង​តំបន់​បានឲ្យដឹងថា «​អ្នកធ្វើ​ដំណើ​រទាំង​១២​នាក់ ជិះ​នៅលើ​រថយន្ត គឺជា​ជនជាតិ​ព័រ​ទុយ​ហ្គាល់ ដោយ​ពួកគេ​បាន​ស្លាប់​ទាំងអស់​»​។

​រថយន្តក្រុង​ធន់​តូច​នេះ បាន​បើក​បំពាន​ចូល​ទៅ​ផ្លូវ​ម្ខាង​ទៀត ទើប​បាន​បុក​ជាមួយនឹង រថយន្ត​ដឹកទំនិញ ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​គ្នា​នោះ​។ អ្នកបើកបរ​រថយន្ត​ក្រុង​ធុន​តូច និង​ជនជាតិ​អ៊ីតាលី ២​នាក់​ទៀត ជា​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ បាន​រួចផុត​ពី​សេចក្តីស្លាប់ ប៉ុន្តែ​បាន​ទទួល​រង​របួស​ធ្ងន់ធ្ងរ​។ សាល​នៅ​ភូមិ​ក្នុង​តំបន់​មួយ ត្រូវបាន​ប្រើប្រាស់​ជា​កន្លែង សម្រាប់​ដាក់​សព​ជា​បណ្តោះ​អាសន្ន ខណៈ​ផ្លូវ​ក៏​ត្រូវ​បាន​បិទ​ផងដែរ បន្ទាប់ពី​ហេតុការណ៍​កើតឡើង​៕​