(ភ្នំពេញ)៖ យើងខ្ញុំត្រូវការលក់ដី និងផ្ទះមួយកន្លែង ដែលមានទីតាំងផ្ទះលេខ១៨៤ ផ្លូវ៣៥៧ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ខាងកើតផ្សារច្បារអំពៅ ច្រកចូលពីផ្លូវជាតិលេខ១ ត្រង់ចំណុចស្តុប ចុះពីស្ពានព្រះមុនីវង្សបត់ឆ្វេង អែបរបងវត្តច្បារអំពៅ ចម្ងាយប្រមាណ៥០០ម៉ែត្រ។

​- ដីមានទំហំ ១១.៨០ម៉ែត្រ×២២.៥០ម៉ែត្រ ខាងលិច (មុខផ្ទះ) ទល់ផ្លូវបេតុងទំហំ៨ម៉ែត្រ ខាងត្បូងទល់ផ្លូវលំទំហំ៣.៥០ម៉ែត្រ ខាងជើង និងខាងកើតទល់ផ្ទះ

​- ផ្ទះថ្មមានកំពស់២ជាន់ មានទំហំ ៦ម៉ែត្រ×១៦ម៉ែត្រ មានវេរ៉ង់ដា១ម៉ែត្រជាប់ផ្លូវលំ មានដំបូលប្រក់ស័ង្កសី ជាប្រភេទផ្ទះទើបសាងសង់ រស់នៅខ្លួនឯង មានបន្ទប់គេង នៅលើឡៅតឿចំនួន៤​មានបន្ទប់ទឹកចំនួន៥ មានបន្ទប់ទទួលភ្ញៀវចំនួន២ និងចង្ក្រានបាយចំនួន១ បំពាក់ទៅដោយទូចាន ទូតាំងស្រា តាំងកែវធ្វើពីឈើបេង និងជណ្ដើរ ជញ្ជាំង ពិដានធ្វើពីឈើបេង
រួមទាំងសាឡុង ធ្វើពីឈើកម្រផងដែរ។ ចំណែកដីនៅសល់មានប្រក់ស័ង្កសី ធ្វើរបៀបជាឃ្លាំងរួចជាស្រេច។

ផ្ទះ និងដីខាងលើលក់ក្នុងតំលៃ ៥០០០០០ដុល្លារ​ (អាចចរចាបាន) Tel:012 865 072, 097 24 88888៕