(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារ ស្រុកកំពង់ត្របែក នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយផែនការឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ និងផ្សព្វផ្សាយសភាពការណ៍ នៃវឌ្ឍនភាពរបស់គណបក្សប្រជាជនកម្ពុជា នៅឃុំអន្សោង ដែលមានសមាជិក សមាជិកា និងសកម្មជនរបស់បក្សចូលរួមប្រមាណ៥០០នាក់។

ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងពីការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានប្រាប់ឲ្យប្រជាពលរដ្ឋ កុំឲ្យចាញ់បោកការសន្យាខ្យល់ របស់ជនមួយចំនួនតូច។ ពិសេសជាងនេះ លោកឧត្តមសេនីយ៍ បានជំរុញឲ្យក្រុមការងារ យកចិត្តទុកដាក់ និងដោះស្រាយទុកលំបាកប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យបាន ទាន់ពេលវេលា៕