(ភ្នំពេញ)៖ ពិតជាពិសេសមែន ពី KAP ជាក្រុមហ៊ុន ផលិតនិងចែកចាយបំពង់ទីបជ័រ គ្រប់ប្រភេទ មានគុណភាពខ្ពស់ រឹងមាំធន់គ្រប់ស្ថានភាព គ្រប់ម៉ាកសញ្ញា តាមស្ដង់ដារអន្ដរជាតិ តម្លៃសមរម្យ រួមទាំងផ្ដល់រង្វាន់ ជូនដល់អតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ជារៀងរាល់ខែ ក្នុងកម្មវិធី វិស្សមកាលតន្ដ្រី នៅស្ថានីយ៍បាយ័ន ដែលធ្វើឲ្យជីវិតអស់លោកអ្នក កាន់តែរីករាយស្រស់ បំព្រងថែមមួយកម្រិតទៀត។

ជាក់ស្ដែងនៅយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៦នេះ ក្រុមហ៊ុន KAP បានប្រគល់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួនសម្រាប់ខែកុម្ភៈ ដែលបានចាប់រង្វាន់កាលពីចុងខែកុម្ភៈ រួមមានដូចជាៈ ម៉ូតូ Honda Dream Series 2016 ចំនួន៥គ្រឿង និងទូរទស្សន៍ LED ៣២អ៉ីង ៥រង្វាន់ផងដែរ។

- អតិថិជនដែលបានឈ្នះ នឹងទទួលរង្វាន់ ម៉ូតូហុងដាស៊េរី២០១៦ ចំនួន៥គ្រឿងរូមមាន៖ ទី១-លឹម ធីតា (រាជធានីភ្នំពេញ), ទី២-លឹម គី (នៅត្រពាំងប្រាសាទ), ទី៣-វេ ឃន (នៅក្រុងតាខ្មៅ) ,ទី៤- អ៊ុង សំផន (ខេត្ដកំពត) និងទី៥-ឈាង វុធខេង (រាជធានីភ្នំពេញ)។

- រង្វាន់ទូរទស្សន៍ LED ចំនួន៥ រង្វាន់មានដូចជា៖ ទី១-លឹម វ៉ា ,ទី២-លី ម៉េង (នៅខេត្ដកណ្ដាល) ,ទី៣-ស្វាយ សុផានិត (រាជធានីភ្នំពេញ) ,ទី៤-គឹម តុង (ខេត្ដកំពង់ធំ) និងទី៥- ស៊ូ គ្រុយ (រាជធានីភ្នំពេញ)។

- សម្រាប់អតិថិជន ដែលត្រូវតំណាងក្រុមហ៊ុន KAP បានចាប់រង្វាន់នៅយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៦ នឹងត្រូវមកទទួលរង្វាន់នៅថ្ងៃទី២៩ ខែមេសា ខាងមុខនេះរួមមានរង្វាន់ម៉ូតូ ហុងដា ស៊េរី ២០១៦ ចំនួន៥គ្រឿង និងទូរទស្សន៍៥រង្វាន់ រួមមាន៖ ១.ឈ្មោះ តុន ញ៉ (ខេត្ដត្បូងឃុំ) ,២.មិត្តកសិករ (ពោធិ៍សាត់) ,៣.ខូឌ៉ ម៉ារ៉ាឌី (តាខ្មៅ) ,៤.ណិត ឡុង(អ្នកលឿង) ,៥.ឡាយ ប៊ុនហាច(ភ្នំពេញ)។

- ង្វាន់ទូរទស្សន៍ LED ចំនួន៥ រង្វាន់មានដូចជា៖ ១.ផង គង់ (ព្រៃវែង) ,២.ឈុង ង៉វ (មេមត់) ,៣.សា ស៊ីវា (កំពង់ចាម) ,៤.លាង ទ្រី (កណ្ដាល) ,៥. អៀ សុជា

សូមបញ្ជាក់ផងដែរថា រាល់អតិថិជននៅទូទាំង២៥ ខេត្ដ-រាជធានី នឹងមានសំណាងឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុមហ៊ុន KAP ជារៀងរាល់ខែតែម្ដង និងកម្មវិធីពិសេសៗ ជាច្រើនទៀត ពីKAP យ៉ាងអស្ចារ្យ គឺសំណាងទ្វេដង៕