(ភ្នំពេញ)៖ លោក ស្រី ចំរើន តំណាងក្រុមនិស្សិត និងយុវជន បានថ្លែងប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី២៦ ខែមីនានេះ ក្រុមយុវជន និងនិស្សិត មានគ្នាប្រមាណ២០-៣០នាក់ បាននាំគ្នាទៅទីស្នាក់ការកណ្តាល គណបក្ស​សង្គ្រោះជាតិ ​ដោយបាននាំគ្នាលើកបដារទាមទារឲ្យ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ គោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់ គោរពសិទ្ធិមនុស្ស គោរពវប្បធម៌សន្ទនា និងត្រូវហ៊ានចេញមុខទទួលស្គាល់ការពិត។

លោក ស្រី ចំរើន បានបន្តបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ នៅឯវេទិកា សន្និបាតក្រុមប្រឹក្សាជាតិលើកទី២ របស់គណបក្សសង្គ្រោះជាតិ ស្ថិតនៅភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រុមនិស្សិត និងយុវជនរបស់លោកក៏បានទង្គិចគ្នាមួយចំនួនផងដែរ រវាងក្រុមសន្តិសុខរបស់គណបក្សសង្គ្រោះជាតិ និងក្រុមនិស្សិត ដោយក្រុមនិស្សិតមួយចំនួនបានរងរបួសផងដែរ។