(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានជូនដំណឹងស្តីពីការបន្តផ្អាកដំណើរការ ជាបណ្តោះអាសន្ននូវមណ្ឌលផ្តល់សេវាសាធារណៈ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតនៅតាមបណ្តោយផ្លូវ ជា សុផារ៉ា រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។

យោងតាម Facebook ផ្លូវការរបស់របស់ខ្លួន ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា ការផ្អាកដំណើរការជាបណ្តោះអាសន្ន មណ្ឌលផ្តល់សេវាសាធារណៈ នៅទីស្តីការក្រសួងនេះ គិតចាប់ពីថ្ងៃ០២ ខែសីហា រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩៕