(ប៉ៃលិន)៖ លោក អ៉ី ឈាន និងលោកស្រី បាន ស្រីមុំ ក្នុងនាមក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិន នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០១៦ បានចូលរួមពិធីបុណ្យដំឡើងដងជិវា ដងដា សាលាធម្មសភា ក្នុងវត្តព្រះពុទ្ធត្រៃរតន៍មង្គល ហៅវត្តអូរប្រើស ស្ថិតក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ដើម្បីលើកស្ទួយ នូវវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រុមការងារគណបក្សប្រជាជនកម្ពុជា បាននាំយកនូវទេយ្យទាន និងបច្ច័យមួយចំនួន មានអង្ក២០០គីឡូក្រាម មី១០កេស ត្រីខ២កេសធំ ទឹកក្រូច១០កេស ទឹកដោះគោខាប់ ១កេសធំ ទឹកសុទ្ធ២០កេស កាហ្វេកំប៉ុង៣កេស និងបច្ច័យកសាង១០លានរៀល ដើម្បីចួលរួមចំណែក ក្នុងវិស័យពុទ្ធចក្រ ឲ្យកាន់តែមានការរីកចម្រើន។

ក្នុងឱកាសនេះ លោក អ៉ី ឈាន និងលោកស្រី បានផ្តល់សម្លៀកបំពាក់ វ៉ែនតា និងថវិកាជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមផងដែរ ដើម្បីលោកយាយ លោកតា បានសម្លៀកបំពាក់ល្អៗស្លៀកពាក់ និងអាចបានមើលអក្សរបានច្បាស់៕