(ប៉ាគីស្ថាន)៖ ប៉ូលិសប៉ាគីស្ថាន បានបញ្ជាក់ឲ្យដឹងថា អ្នកស្លាប់ដោយសារករណីបំផ្ទុះគ្រាប់បែកអត្តឃាត​នៅក្បែរ​សួន​សាធារណៈក្នុងទីក្រុង Lahore ប្រទេសប៉ាគីស្ថាន បានកើនឡើងដល់៥២នាក់ និង​អ្នករបួសជាង ២០០នាក់ ក្នុងនោះ​អ្នកស្លាប់ភាគច្រើនជាស្ត្រី និងកូនក្មេង នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយ Update មុននេះបន្ដិច។

នៅក្នុងសួន Gulshan-e-Iqbal Park ថ្ងៃនេះ សម្បូរដោយមនុស្សយ៉ាងកុះករ ព្រោះវាជាថ្ងៃបុណ្យ Easter ដែលជា​បុណ្យធំនៅក្នុងសាសនាគ្រិស្ត ដូច្នេះហើយទើបបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសច្រើន។

នៅថ្ងៃសៅរ៍ម្សិលមិញនេះ រដ្ឋាភិបាលតួកគី បានព្រមានដល់​បណ្ដាប្រទេស ជាពិសេសអ្នកកាន់សាសនាគ្រិស្តទាំងអស់ ឲ្យប្រុងប្រយ័ត្ន ព្រោះក្រុមឧទ្ទាម ISIS នឹងធ្វើការវាយប្រហារ​ទៅលើសាលាជុំនំ និងវិហារគ្រិស្ដ៕