(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស១៨នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេស នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ម្សិលមិញ នេះបើយោងតាមរបាយការណ៍ ដែលចុះផ្សាយដោយ គេហទំព័រអគ្គស្នងការនគរបាលជាតិ។

របាយការណ៍ដដែលដែលបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមីនាម្សិលមិញ កម្លាំងនគរបាលបានបង្ក្រាបបទល្មើសគ្រឿងញៀន (គិតត្រឹមម៉ោង៤៖០០នាទីរសៀល) រួមមានករណីជួញដូរ​ រក្សាទុក និងប្រើប្រាស់ ចំនួន៩ករណី ឃាត់មនុស្ស១៨នាក់ (ស្រី៣នាក់) ក្នុងនោះមុខសញ្ញាជួញដូរ ១៤នាក់ និងមុខសញ្ញាប្រើប្រាស់៤នាក់ ដកហូតវត្ថុតាងថ្នាំញៀន ​មេ​តំ​ហ្វេ​តា​មីន ​(ice) ស្មើ៨៥.៤៣​ក្រាម​ (២​កញ្ចប់​ និង​ ១០​កញ្ចប់​តូច) ​និង ​មេ​តំ​ហ្វេ​តា​មីន​(wy) ២៨​គ្រាប់​។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើងនៅខេត្ត​បាត់ដំបង​១​ករណី​ ​ឃាត់ខ្លួន​២​នាក់​, ​កំពត​​ប​ង្រ្កាប​១​ករណី​ ​ឃាត់ខ្លួន​៣​នាក់, ​សៀមរាប ​ប​ង្រ្កាប​១​ករណី​​ឃាត់ខ្លួន​ម្នាក់, កំពង់ឆ្នាំង​ ប​ង្រ្កាប​ ៣​ករណី​ ​ឃាត់ខ្លួន​៤​នាក់​ (​ប្រុស​), ព្រះ​សីហ​នុ ប​ង្រ្កាប​១​ករណី​ ​ឃាត់ខ្លួន​ ៣​នាក់​ (​ស្រី​២​នាក់​), ​ក្រចេះ​ប​ង្រ្កាប​១​ករណី​ ឃាត់ខ្លួន​៣​នាក់ ​(​ប្រុស​), បន្ទាយ​មាន​ជ័យ​ ​ប​ង្រ្កាប​១​ករណី​ ​ឃាត់ខ្លួន​២​នាក់ ​(ស្រីម្នាក់)៕