(​បុម​បៃ​)៖ យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា Air India ជើងហោះហើរ​ពី​អាកាសយានដ្ឋាន Hyderabad ទៅ​កាន់​ទីក្រុង​បុម​បៃ បាន​ចុះចត​ជា​បន្ទាន់​នៅ​អាកាសយានដ្ឋាន​បុម​បៃ បន្ទាប់ពី​មាន​ផ្សេង​ហុយ​ចេញពី​យន្តហោះ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​ឥណ្ឌា​ថា​ម នៅ​មុន​នេះ​បន្ដិច​។​

​ប៉ូលិស​ប្រចាំ​តំបន់ បាន​បញ្ជាក់​ឲ្យដឹងថា ក្រោយ​ពី​ចុះចត អ្នកដំណើរ​ទាំងអស់​ ១២០នាក់ គឺ​មាន​សុវត្ថិភាព ចំណែក​មូលហេតុ​នោះ នៅ​មិនទាន់​ដឹង​នោះ​ទេ ព្រោះ​ពេល​នេះ​ក្រុម​អ្នកជំនាញ​កំពុងតែ​ធ្វើ​ការស៊ើបអង្កេត​៕