(កំពង់ចាម)៖ ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦(Leo Cup National Volleyball 2016) នៅពហុកីឡដ្ឋានជាតិ ខេត្តកំពង់ចាម បានដល់វគ្គផ្ដាច់ព្រ័ត្រហើយ គឺរវាងក្រុមអ្នកឈ្នះនិងអ្នកឈ្នះ ដើម្បីយកចំណាត់ថ្នាក់លេខ១ ប្រចាំខេត្ដ គឺគូ-ស្នងការនគរបាលខេត្ត ជាមួយនឹងខ្មែរសាមគ្គីខេត្តកំពង់ចាម ជាលទ្ធផល ០-៣ (១៨-២៥) (២១-២៥) (១៨-២៥) និងគូទី២ ដែលជាគូប្រកួតមិត្ដភាព គឺ-រវាងសាលាខេត្តកំពង់ចាម ជាមួយនឹងកងពលធំអត្តរាគមន៍លេខ៣ ជាលទ្ធផល ៣-២ (២៥-២៣) (២៥-២២) (២០-២៥) (២៦-២៨) (១៥-៨)។

ដូច្នេះលទ្ធផលថ្ងៃផ្ដាច់ព្រ័ត្រ នៃការប្រកួតក្នុងទឹកដីខេត្ដកំពង់ចាម គឺចំណាត់ថ្នាក់លេខ១ បានលើ ក្រុមខ្មែរសាមគ្គីខេត្តកំពង់ចាម, ចំណាត់ថ្នាក់លេខ២ ក្រុមស្នងការនគរបាលខេត្ត និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមសីហាសាមគ្គីកីឡា។

សូមជម្រាបថា ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ ក្នុងទឹកដីខេត្ដកំពង់ចាម បានបញ្ចប់ហើយ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ តែការប្រកួតបាល់ទះនេះ នឹងបន្ដទៅកាន់ខេត្តផ្សេងៗទៀត នៅថ្ងៃខាងមុខឆាប់ៗនេះ រង់ចាំទស្សនាទាំងអស់គ្នា ជាមួយនឹងព្រឹត្ដិការណ៍ដ៏អសា្ចរ្យនេះ។
ចូលរួមទស្សនាទាំងអស់គ្នា ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទះ នៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ៖ http://www.leocupvolleyball.com/