(ភ្នំពេញ)៖ មន្ទីរពេទ្យជោរៃភ្នំពេញ និងវិទ្យាស្ថានវ៉ាន់ដាគណនេយ្យកម្ពុជា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ​ដើម្បី​ផ្តល់ជូនសេវាកម្ម និងធ្វើការផ្លាស់​ប្ដូរបទពិសោធន៍ និងភាពជាដៃគូ ក្នុងការទំនាក់ផ្ដល់សេវាព្យាបាល ជូនលោកគ្រូ អ្នកគ្រូ និង សិស្សា នុសិស្ស ពិសេសគឺជួយផ្សព្វផ្សាយពីការថែទំាសុខភាព ដើម្បីសង្គមគ្រួសារ មានសុភមង្គល និងសុខដុមរមនា ក្នុងគ្រួសារ។

នាយកវិទ្យាស្ថានវ៉ាន់ដា លោក ហេង វ៉ាន់ដា បានថ្លែងបញ្ជាក់ថា សុខភាព ​ជា​​កត្តាដ៏សំខាន់បំផុត មិនអាចខ្វះបាន ក្នុងការបំពេញភារៈកិច្ចការងារ ឲ្យមានភាពរលូន។ ផ្ទុយទៅវិញ បើសុខភាព​​មានភាពទន់ខ្សោយ យើងមិនអាចបំពេញ ការងារបានល្អ ទទួលបានលទ្ធផលគ្រប់ជ្រុងជ្រោយនោះទេ ខណៈដែល​ប្រជាពលរដ្ឋ មន្ដ្រីរាជការ អង្គការសង្គមស៊ីវិលនានា ក្នុងពេលចុះបេសកកម្មការងារ ប្រសិនបើសុខភាពបុគ្គលនោះមិនល្អ។

លោក ហេង វ៉ាន់ដា បានថ្លែងបន្តថា ការចុះ MOU ជាមួយគ្នានៅថ្ងៃនេះ ជាកិច្ចសហប្រតិបត្តិការដ៏ល្អ នៅក្នុងការ​បម្រើដល់សង្គម ជា​ការយក​ចិត្តទុ​ក​ដាក់ ពីសំណាក់មន្ទីរ ពេទ្យជោរៃនៅកម្ពុជា ជូនដល់វិទ្យាស្ថានវ៉ាន់ដា ឲ្យមានភាពកាន់តែខិតជិតស្និទ និងទំនាក់់ទំនងល្អ ផ្នែកសុខភាពផងដែរ។

លោក Nguyen TriThuc នាយក​មន្ទីរពេទ្យជោរៃ ភ្នំពេញ បានថ្លែងបញ្ជាក់ថា មន្ទីរពេទ្យជោរៃភ្នំពេញ​ ក្រៅ​ពី​ពិនិត្យ និង​ព្យាបាលជូន​ ដល់ប្រជាជនកម្ពុជា មន្ទីរពេទ្យក៏បានធ្វើការចែករំលែក នូវបទពិសោធន៍ប​ច្ចេក​វិទ្យា ក្នុង​វិស័យវេជ្ជសាស្ត្រ ដល់វេជ្ជបណ្ឌិតកម្ពុជាផងដែរ ដោយក្នុងនោះកាលពីពេលថ្មីៗ កន្លងទៅនេះ មន្ទីរពេទ្យ​ជោរៃភ្នំពេញ បានចុះ MOU ជាមួយសាកលវិទ្យាល័យវិទ្យា សាស្រ្តសុខាភិបាលជាមួយ​ គណៈ​មេ​ធាវីកម្ពុជា ជាមួយអង្គការស្ដារកម្ពុជា និងថ្ងៃនេះជាមួយវិទ្យាស្ថានវ៉ាន់ដា ។

លោក Nguyen TriThuc បានបន្តថា ស្របទៅតាមបេសកកម្មរបស់ខ្លួន គឺត្រូវតួ្រតពិនិត្យ និងព្យាបាល ជូន​ប្រជា​ជនកម្ពុជាឲ្យបានល្អក្នុងគោលបំណង រឹតចំណងមិត្តភាព សាមគ្គីភាព នៃការទំនាក់​ទំនាក់​រវាង​ប្រទេសកម្ពុជា និង​វៀត​ណាម។ ពិសេសក្នុងការបំពេញភារកិច្ចការងារ ឲ្យមានភាពរលូន ទៅលើផ្នែក​សុខភាព ផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់ថវិកា និងការចំណាយថវិកា​ឲ្យសមស្របទៅ​តាមកាលៈ​ទេសៈ​និង​សមស្របតាមតម្រូវរបស់ប្រជាពលរដ្ឋ។ បញ្ហាទំាងអស់​នេះ ​ប្រសិនបើយើងចេះសហការ​គ្នាបានល្អ​ជា​មួយ​បណ្ដា ស្ថាបន័អង្គការវិទ្យាស្ថាន ដៃគូរនានា ​នោះ​ការ​ងារផ្នែក​បម្រើសេវាសុខ​ភាព នៅទីនេះ ក៏មិនមានបញ្ហាអ្វី​កើត​ឡើង​ដែរ៕