(បាត់ដំបង)៖ រថយន្តដឹកសាំងស៊ីទែន១គ្រឿង បានបើកបុកអ្នកជិះម៉ូតូបណ្តាលឲ្យបាក់ភ្លៅម្ខាង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភួមិកន្សៃន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប៉ុន្តែក្រោយកើតហេតុអ្នកបើក រថយន្តបានរត់គេចខ្លួនបាត់។

ជនរងគ្រោះត្រូវបានសមត្ថកិច្ច ជួយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ហើយមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចអូសយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុករង់ចាំការដោះស្រាយនៅពេលក្រោយ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅម៉ោងកើតហេតុ រថយន្តបង្កខាងលើបានបុកអ្នកជិះម៉ូតូ ០១គ្រឿងម៉ាក សេ១២៥សេរី២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ កិន ផល្លី អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិត្រស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឲ្យបាក់ភ្លៅ ខាងឆ្វេង និងបាក់-កជើង ខណៈពេលរថយន្តបានកៀរដៃម៉ូតូ ហើយដួលជ្រុលទៅកិន បណ្តាលឲ្យរងរបួសធ្ងន់តែម្តង ៕