(សៀមរាប)៖ កូនឈើចម្រុះសរុប ៣,៣៨១ ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកចាយដល់សាធារណជន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២១។
កូនឈើដែលបានចែកចាយទាំងនោះរួមមាន៖
១. ប្រគេទកូនឈើជូនព្រះគ្រូបញ្ញាសិរីញាណឥន្ទសី បឿត សុម៉ៅសុវណ្ណារ៉ា ចៅអធិការវត្តវេឡុវ័ន ដោកពោយគោកក្រោល ចំនួន១,០០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិឬស្សីសាញ់ ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ២០០ដើម ឈើទាល២០០ដើម កកោះ២០០ដើម រំដួល២០០ដើម ថ្កុល១០០ដើម អង្គារបុស្ស៧០ដើម និងស្តៅ៣០ដើម ។
២. ផ្តល់កូនឈើជូនលោក ជា វិបុត្រ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១៣០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតក្នុងភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ កូនឈើទាំងនោះរួមមាន គ្រញូង៥០ដើម ធ្នង់៤០ដើម និងបេង៤០ដើម។
៣. ផ្តល់កូនឈើជូនលោក ស៊ិន សុវណ្ណវិច្ឆិកា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១៥០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន សិ្ថតក្នុងភូមិធ្វាស ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៥០ដើម ធ្នង់៥០ដើម និងបេង៥០ដើម។
៤. ផ្តល់កូនឈើជូនលោក អ៊ឹមផាន មលីវណ្ណ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន២០០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន សិ្ថតក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម បេង៥០ដើម និងគគីរ៥០ដើម។
៥. ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ចំនួន១,៣១១ដើម ដើម្បីយកទៅដាំនៅបរិវេណប្រាសាទបាយក្អែក ប្រាសាទតាព្រហ្ម ប្រាសាទបេងមាលា និងភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៦០១ដើម ឈើទាល៨០ដើម ត្រយឹង១០០ដើម ពពេល១០០ដើម ច្រេស១០០ដើម បេង១០០ដើម ធ្នង់៥០ដើម រំដួល១៦០ដើម និងជើងគោ២០។
៦. ផ្តល់កូនឈើជូនលោក គឹម សំណាង ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៤០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួនស្ថិតនៅខេត្តតាកែវ។ កូនឈើទាំងនោះរួមមាន គ្រញូង១០ដើម ធ្នង់១០ដើម បេង១០ដើម និងក្ងោក១០ដើម៕
៧. ផ្តល់កូនឈើជូនលោក ធឹម សាលួត ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥៥០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណសាលាបឋមសិក្សារ៉ាកូអំពិល សិ្ថតក្នុងភូមិអំពិល ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម បេង១០០ដើម ធ្នង់១០០ដើម គគីរ១០០ដើម ឈើទាល១០០ដើម និងសំរោង៥០ដើម៕