(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតប្រចាំឆ្នាំបូកសរុបលើកទី១ របស់សហគមន៍កសិកម្មសេចក្តីសង្ឃឹមភូមិខ្ញុំ ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ពិធីនេះក៏មានការចូលរួមផងដែរពីពីលោក សៀង បូរិន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ លោក គឹម គ្រីឌី ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសេចក្តីសង្ឃឹមភូមិខ្ញុំ លោក ហ៊ឹម សាមិត្ត ប្រធានគំរោងបង្កើនប្រាក់ចំណូល របស់អង្គការទស្សនៈពិភពលោក និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថា សហគមន៍សេចក្តីសង្ឃឹមភូមិខ្ញុំ បង្កើតឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ ក្នុងគោលបំណងបង្កើតឥណទានសាច់ប្រាក់ បង្កើតការងារ និងផ្តល់ប្រាក់កម្ចីជូនប្រជាពលរដ្ឋ ក្នុងសហគមន៍ ដោយគាំទ្រដោយអង្គការទស្សនៈពិភពលោក។

ផែនការសហគមន៍បានចាប់ផ្តើមផែនការបណ្តុះពូជសណ្តែក និងដេរប៉ាក់ ចងក្រងរបស់អនុស្សារីយ៍ និងរកទីផ្សារជូនប្រជាពលរដ្ឋរស់នៅ ក្នុងសហគមន៍ ឲ្យមានដំណើរការអាជីវកម្មផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយភាពក្រីក្រជីវភាពប្រចាំថ្ងៃរបស់ខ្លួន បន្ទាប់ពីសន្និបាទបានបញ្ចប់រួចមកបងប្អូនប្រជាពលរដ្ឋរស់ក្នុងភូមិ ព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ជាមួយគ្នានេះ ក្រោយបញ្ចប់ពីធីសំណេះសំណាលលោកអភិបាលរង បានចូលរួមជាមួយសហគមន៍សេចក្តីសង្ឃឹមភូមិខ្ញុំ​ ទទួលអាហារបាយថ្ងៃត្រង់ជុំគ្នា ប្រកបដោយភាពស្និទ្ធស្នាលនិង រីករាយបំផុត៕