(​ឥណ្ឌា​)៖ របាយការណ៍​បឋម​ពី​មន្ត្រី​ប៉ូលិស​ប្រចាំ​តំបន់ បានឲ្យដឹងថា អ្នក​ស្លាប់​នៅ​ក្នុង​ករណី​បាក់​ស្ពាន​អាកាស បាន​កើតឡើង​ដល់ ១៤​នាក់ និង​អ្នក​របួស​មាន​ចំនួន ៧០​នាក់ ខណៈ​ដែល​មនុស្ស​ជាច្រើន​នាក់​ផ្សេង​ទៀត បាន​និង​កំពុង​ជាប់​នៅក្នុង​គំនរ​បាក់បែក នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន AFP ចេញផ្សាយ Update មុន​នេះ​បន្ដិច​។​

​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​មីនា​នេះ សារព័ត៌មាន Reuters បាន​ចេញផ្សាយ​ថា មាន​ករណី​បាក់​ស្ពាន​អាកាស​មួយ​ស្ថិត​នៅក្នុង​ទីក្រុង Kolkata ប្រទេស​ឥណ្ឌា ដោយ​ស្ពាន​អាកាស​នោះ ជា​ស្ពាន​ស្ថិតក្រោម​ការសាងសង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ស្ពាន​មួយ​នេះ បាន​ស្ថិតក្រោម​ការសាងសង់​តាំងពី​ឆ្នាំ ២០០៩ ប៉ុន្តែ​មក​ដល់ពេលនេះ នៅ​មិនទាន់​ធ្វើ​រួចរាល់​ទៀត ហើយ​បើ​តាម​សំដី​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​នោះ បានឲ្យដឹងថា ពេល​ខ្លះ​គេ​ឃើញ​មាន​ក្រុម​សំណង់​មក​ធ្វើការ ប៉ុន្តែ​ក្រោយមក​ក៏​បាត់​ទៅ​វិញ ហើយ​វា​មិនមែន​មួយ​លើក ឬ​ពីរ​លើក​នោះទេ ពោល​គឺ​ច្រើន​ដង​មក ពួកគាត់​ក៏​មាន​ចម្ងល់​ដែរ​ថា ស្ពាន​នេះ​ពេលណា​សាង់សង់​រួច បើ​ធ្វើ​ឈប់ៗ​បែបនេះ​៕​