(ភ្នំពេញ)​៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន១១នាក់ រួមជាមួយថ្នាំញៀន ១០កញ្ចប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោក ប៉ាន់ សុភាព ​នាយការិយាល័យមន្ទីរគ្រឿងញៀន សហការជាមួយអាវុធហត្ថខណ្ឌមានជ័យ ដោយមានការសម្របសម្រួល ដោយលោកព្រះរាជអាជ្ញារង​ គង់​ សំសារ៉េត ឃាត់ខ្លួននៅព្រឹកថ្ងៃទី​១ ខែមេសា ឆ្នាំ២០១៦នេះ នៅចំនុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោក ប៉ាន់ សុភាព បានបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យ និង វត្ថុតាងថ្នាំញៀន ត្រូវបាន កម្លាំងអាវុធហត្ថ​រៀបចំឯកសារ ត្រៀមបញ្ជួនទៅតុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕