(ភ្នំពេញ)៖ កម្លាំងចម្រុះដែលកំពុងឈរប្រចាំការនៅតាមគោលដៅចំនួន ៤៩ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តមណ្ឌលគិរី និងខេត្តព្រៃវែងបានទទួលទឹកបរិសុទ្ធ កម្ពុជា ពីយុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយគោលដៅនីមួយៗទទួលបានចំនួន ១០ កេស។

នេះគឺផ្នែកមួយនៃការបរិច្ចាគប្រចាំខែជូនគោលដៅចំនួន ១៩៤ នៅទូទាំង ២៥ ខេត្តក្រុងដែលបានចាប់ផ្តើមកាលពីខែមីនា ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់កងកម្លាំងចម្រុះដែលបានបម្រើប្រជាពលរដ្ឋទាំងយប់ថ្ងៃ ជាពិសេស ក្នុងស្ថានភាពលំបាកនៃការរាលដាលនៃជំងឺកូវីដ-១៩។

ក្រៅពីនេះ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈជាច្រើនម៉ឺនកេស ដល់មន្ទីរពេទ្យ ក្រសួង និងស្ថាប័នជាច្រើនផ្សេងទៀត៕