(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តសទ្ធារាម ហៅវត្តគំនុំ ស្ថិតក្នុងភូមិគំនុំ ឃុំស្មោងខាងត្បូង ស្រុកកំចាយមា ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦នេះ។

ក្នុងពិធីនេះក៏មានការចូលរួមពី លោក លោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានក្រុមប្រឹក្សាខេត្ត ប្រធានអនុប្រធាននាយកដ្ឋាន អភិបាល អភិបាលរងខេត្ត មន្ត្រីរាជការជុំវិញខេត្ត ព្រះសង្ឃ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕