(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៦​ម្សិលមិញនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៧​លើក​ ក្នុង​នោះ​យប់​៤​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​ រង​របួសធ្ងន់​ ៧​នាក់​ (​ប្រុស​)​ និង​របួសស្រាល​ ២​នាក់​ (​ប្រុស​)​ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុបចំនួន​ ១២​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៥​គ្រឿង​,​ រថយន្ត​ធុន​តូច​៥​គ្រឿង​, ​រថយន្ត​ធុ​ធំ២​គ្រឿង​ ​ហើយមូលហេតុ​ដែល​បណ្តាល​ ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​៤​លើក​ (​ស្លាប់​២​នាក់​)​,​ ស្រវឹង​១​លើក​, ​មិន​ប្រកាន់​ស្តាំ​១​លើក​ (​ស្លាប់​ម្នាក់​)​,​ បត់​គ្រោះថ្នាក់​១​លើក​ (​ស្លាប់​ម្នាក់)​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៤​នាក់​ (​យប់​២​នាក់​)​។​

នៅថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៦​ម្សិលមិញ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ៤,៧៩៣​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ២,០០៨​គ្រឿង​ ពិន័យ​សរុប​ ២,៧៨៥​គ្រឿង​ និង​អប់រំ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​០​នាក់​ ៕​