(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីសម្រេចបិទខ្ទប់ភូមិត្រពាំងក្រូច ភូមិព្រៃព្រំ ឃុំព្រៃកប្បាស និងភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ជាបណ្តោះអាសន្តរហូតមានការជូនដំណឹងជាថ្មី ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តបានសម្រេចយ៉ាងដូច្នេះថា៖ «ត្រូវបានបិទខ្ទប់ភូមិសាស្ត្រ ភូមិត្រពាំងក្រូច ភូមិព្រៃព្រំ ឃុំព្រៃកប្បាស និងភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាតំបន់មានការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី ប្រភេទ Delta ចាប់ពីម៉ោង១៦៖០០នាទីរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី»

បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ការសម្រេចបិទខ្ទប់ភូមិទាង៣នេះ គឺធ្វើឡើងនៅក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីប្រភេទ Delta នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ៖