(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីស្ថានភានៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងខេត្តរបស់ខ្លួន រហូតឈានដល់ការបិទខ្ទប់ជាបន្ដបន្ទាប់ ដើម្បីកាត់ផ្ដាច់ការខ្សែចម្លងមួយនេះ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង លោក ទៀ សីហា បានថ្លែងនូវការអំពាវនាវ និងសុំការយល់យោគ ក៏ដូចជាការចូលរួមសហការជាមួយប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលនៃការបិទខ្ទប់នៅតាមភូមិសាស្ដ្រមួយចំនួននេះ។

លោក ទៀ សីហា បានគូសបញ្ជាក់ថា ប្រភពចម្លងលឿនជាងគេនៅខេត្តសៀមរាប គឺផ្ដើមចេញពីទីផ្សារ ដែលមានការប្រមូលផ្ដុំមនុស្សច្រើន៕

ខាងក្រោមនេះ ជាកិច្ចសម្ភាសន៍ទាំងស្រុងរបស់លោក ទៀ សីហា ជាមួយអ្នកសារព័ត៌មាន៖